លោក ហ៊ាប ចំរើន
ប្រធាននាយកដ្ឋានដោះស្រាយបំណុល
លោក ហ៊ាប ចំរើន បានចាប់ផ្តើមចូលបម្រើការងារនៅគ្រឹះស្ថាន នៅក្នុងខែ មិថុនា ឆ្នាំ២០២៣។ លោកមានបទពិសោធន៍ជាង១0ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ លោកធ្លាប់ជាមន្រ្តីឥណទាន មន្រ្តីឥណទានជាន់ខ្ពស់ មន្រ្តីស្ដារបំណុលជាន់ខ្ពស់ អនុប្រធានសាខា និងប្រធានសាខាជាមួយគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុមួយកន្លែងនៅក្នុងប្រទេសកម្ពុជា។
លោក ហ៊ាប ចំរើន បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក គណនេយ្យ នៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្តព្រៃវែងនៅឆ្នាំ២០១៦ ។លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗទៀតដូចជា ការអភិវឌ្ឃន៍ខ្លួនជាអ្នកដឹកនាំ គ្រូបង្គោល ការការពារ និងគ្រប់គ្រងឥណទានយឺតយ៉ាវ និងការនិយាយជាសាធារណៈជាដើម។

