លោក អាន សុខខាក់
ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា
លោក អាន សុខខាក់ បានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) នៅខែមេសា ឆ្នាំ២០១៥។ មុនចូលបម្រើការនៅគ្រឹះស្ថានប៊ីអេនខេស៊ីលោកធ្លាប់ជាបុគ្គលិក នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយទទួលបន្ទុកផ្នែក Database រយៈពេល ២ឆ្នាំ និងជាអ្នកអភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រ រយៈពេល ២ឆ្នាំ និងធ្លាប់ជាបុគ្គលិកសាលារៀនអន្តរជាតិមួយកន្លែងផ្នែកសម្របសម្រូលព័ត៌មានវិទ្យា រយៈពេល ១ឆ្នាំ និងធ្លាប់ជា គ្រូបង្រៀនអភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រផងដែរ។
លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញវិស្វកម្ម និងបច្ចេកទេសកុំព្យូទ័រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០០៩។ លោកបានចូលរួមវគ្គបណ្តុះបណ្តាល ជំនាញបចេ្ចកវិទ្យាជាច្រើនផ្នែក ដូចជា C-Programming, C++, Java, C#, VB.net, PHP, MySQL, SQL Server, Database Management System and IT Project Management ។

