សារអគ្គនាយកប្រតិបត្តិ

សារអគ្គនាយកប្រតិបត្តិ

សារអគ្គនាយកប្រតិបត្តិ

អគ្គនាយកប្រតិបត្តិ

លោក MOON Sungjin

ជម្រាបសួរ អតិថិជនជាទីគោរព! ខ្ញុំបាទ MOON Sungjin ជាអគ្គនាយកប្រតិបត្តរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី។

ជាដំបូង ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនដែលតែងតែគាំទ្រ និងជឿទុកចិត្តក្នុងការជ្រើសរើសសេវាកម្មឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី។

ឆ្នាំ ២០២៣ អាច​ចាត់​ទុក​ថា​ជា​ឆ្នាំ​នៃ​ឧបសគ្គ​ដោយជួបប្រទះវិបត្តិសកលជាបន្តបន្ទាប់ ធ្វើអោយ​ស្ថានភាព​សេដ្ឋកិច្ច​ពុំទាន់មានភាពល្អប្រសើរនៅឡើយ។ ទោះបីជាមានការលំបាកក៏ដោយ យើងអាចជម្នះ និងសម្រេចបាននូវការរីកចម្រើន និងទទួលសមិទ្ធផលគួរអោយកត់សម្គាល់ ព្រមទាំងសង្ឃឹមយ៉ាងមុតមាំថា ស្ថានភាពនឹងកាន់តែប្រសើរឡើងនៅឆ្នាំ ២០២៤ នេះ។

រហូតមកដល់បច្ចុប្បន្ន យើងបានបម្រើអតិថិជន ១០,០៣០ នាក់ ដែលមានផលប័ត្រសរុបចំនួន ៧៥,១៩៣,៣៨០ដុល្លា និង បណ្តាញការិយាល័យចំនួន ២០សាខា នៅជុំវិញប្រទេសកម្ពុជា។ ជាមួយគ្នានេះ យើងបានផ្លាស់ប្តូរទីតាំងសាខាចំនួន ៣ទៅកាន់ទីតាំងថ្មីជាតំបន់មានសក្តានុពល និងបានធ្វើទំនើបកម្មការកែលម្អការិយាល័យថ្មី ដើម្បីមានភាពងាយស្រួលដល់ការផ្តល់សេវាអតិថិជន ក៏ដូចជាលើកតម្កើង បរិយាកាសការងារ និងសុខមាលភាពបុគ្គលិក។

សមិទ្ធផលទាំងអស់នេះកើតចេញអំពីការ​គាំទ្រ និងជឿទុកចិត្តពីអតិថិជន ក៏ដូចជាការខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់។ តួយ៉ាងគ្រឹះស្ថាននឹងនៅតែបន្តអភិវឌ្ឍនខ្លួនដើម្បីភាពរីកចម្រើនរួមគ្នាជាមួយអតិថិជនក្រោមពាក្យស្លោក “ ប៊ីអេនខេស៊ីជា ដៃគូអាជីវកម្មល្អបំផុតរបស់អ្នក ” ។ បុគ្គលិកយើងទាំងអស់នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការក្លាយខ្លួនជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតបែបឌីជីថល និងផ្តោតសំខាន់ លើអតិថិជនជាចម្បងស្របតាមយុគសម័យឌីជីថល។

ទន្ទឹមនឹងនេះ គ្រឹះស្ថាន បានរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងស្រុក តាមរយៈ​ការធ្វើប្រតិបត្តិការ លើវិស័យមីក្រូហិរញ្ញវត្ថុ ដោយមានការ​ផ្តល់​សេវាកម្ម​កម្ចីផ្សេងៗដូច​ជា កម្ចីអាជីវកម្ម កម្ចីទិញផ្ទះ កម្ចីកសិកម្ម និង​កម្ចី​គ្មាន​ទ្រព្យ​ធានា​។ លើសពីនេះទៅទៀត គ្រឹះស្ថានបាននឹងកំពុងចូលរួមចំណែកក្នុងសកម្មភាពសង្គមផ្សេង​ៗ តាមរយៈកាតព្វកិច្ច ទទួលខុសត្រូវសង្គមរបស់សាជីវកម្ម ដោយអនុវត្តបានយ៉ាងខ្ចាប់ខ្ជួនតាម គោលការណ៍ និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងរក្សាបាននូវតម្លាភាព សីលធម៌​របស់បុគ្គលិក ទំនួលខុសត្រូវ និងការគ្រប់គ្រងប្រកបដោយក្រមសីលធម៌។ បន្ថែមពីលើនេះទៅទៀត ជារៀងរាល់ឆ្នាំ គ្រឹះស្ថានតែងរៀបចំកម្មវិធីសប្បុរសធម៌មួយដែលមានឈ្មោះថា "Happy Sharing" ដើម្បីចែករំលែកក្តីស្រលាញ់ និងការយកចិត្តទុកដាក់របស់យើងដល់កុមារដែលត្រូវការជំនួយ។

ខ្ញុំសូមជូនពរអតិថិជនរបស់គ្រឹះស្ថានទាំងអស់ប្រកបដោយសុខភាពល្អ សុភមង្គល និង​ការរីកចម្រើន​ជានិច្ចនិរន្ត​។

សូមអរគុណ!

ប្រើប្រាស់សេវាហិរញ្ញាវត្ថុកាន់តែងាយស្រួល

ទាញយកកម្មវិធី BNKC MFI ឥឡូវនេះ!

លោកអ្នកអាចទាញយកកម្មវិធី BNKC MFI ពី App Store ឬ Google Play។

សូមណែនាំអំពីសេវាកម្មទូរស័ព្ទដៃ BNKC MFI Plc.