ប៊ីអេនខេ ខាប់ភីតាល់

ក្រុមហ៊ុន ប៊ីអេនខេ ខាប់ភីតាល់ គឺជាក្រុមហ៊ុនគ្រួសារជាមួយធនាគារ ប៊ូសាន និងធនាគារ ឃ្យុងណាំ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ BNK Financial Group ដែលផ្តល់ជូននូវផលិតផល និងសេវាកម្មផ្នែកហិរញ្ញវត្ថុជាច្រើនប្រភេទរួមមាន ឥណទានយានយន្ត (បង់រំសល់ ជួល កម្ចី) ឥណទានផ្ទាល់ខ្លួន ឥណទានដាក់ទ្រព្យធានា បង់រំលស់សម្ភារៈប្រើប្រាស់ និងហិរញ្ញវត្ថុសាជីវកម្មជាដើម-ល-។ ក្រុមហ៊ុន ប៊ីអេនខេ ខាប់ភីតាល់ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១០ ហើយបានអភិវឌ្ឍនខ្លួនជាក្រុមហ៊ុនមូលធនពណ៌ខៀវ (Blue-Chip) ដែលតំណាងឱ្យបណ្តាញអាជីវកម្មទូទាំងប្រទេស ហើយមានទ្រព្យសម្បត្តិប្រតិបត្តិការរហូតដល់ទៅ ៣ លានលានវ៉ុន ក្នុងរយៈពេលត្រឹមតែ ៤ ឆ្នាំប៉ុណ្ណោះ។
ប៊ីអេនខេ ខាប់ភីតាល់ រក្សាយ៉ាងខ្ចាប់ខ្ចួននូវការតាំងចិត្តក្នុងការបំពេញតម្រូវការហិរញ្ញវត្ថុចម្រុះរបស់អតិថិជន។ លើសពីនេះ ក្រុមហ៊ុន ប៊ីអេនខេ ខាប់ភីតាល់ បានពង្រីកបណ្តាញទីផ្សាហិរញ្ញវត្ថុរបស់ខ្លួននៅក្នុងប្រទេសដែលកំពុងរីកចម្រើននាពេលថ្មីៗនៅអាស៊ីអាគ្នេយ៍ តាមរយៈការបោះជំហានចូលទៅ ក្នុងទីផ្សាឥណទានខ្នាតតូចក្នុងប្រទេសមីយ៉ាន់ម៉ា ឡាវ និង ប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០១៤ និងពង្រឹងកេរ្តិ៍ឈ្មោះក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានឯកទេសខាងផ្នែកឥណទាន។
ក្រុមហ៊ុន ប៊ីអេនខេ ខាប់ភីតាល់ ប្ដេជ្ញាបង្កើតនូវសេវាកម្មហិរញ្ញវត្ថុជាច្រើនប្រភេទ ដោយផ្អែកលើធន ធានមនុស្សប្រកបដោយវិជ្ជាជីវៈ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ហើយខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្មហិរញ្ញវត្ថុប្រកប ដោយប្រសិទ្ធភាព និងភាពច្នៃប្រឌិត។
ក្រុមហ៊ុន ប៊ីអេនខេ ខាប់ភីតាល់ ក៏មានឆន្ទៈក្នុងការក្លាយជាក្រុមហ៊ុនមួយដែលផ្តល់អាទិភាពទៅលើសេចក្តីពេញចិត្តរបស់អតិថិជន ជាក្រុមហ៊ុនដែល យកចិត្តទុកដាក់ខ្លាំងលើការលើកកម្ពស់សុខុមាលភាពសង្គម និងផ្តល់ការលើកទឹកចិត្តទៅដល់បុគ្គលិករបស់ខ្លួន។ ក្រុមហ៊ុនបានដាក់ចេញនូវរាល់កិច្ចខិតខំប្រឹងប្រែងដើម្បីក្លាយជាក្រុមហ៊ុនហិរញ្ញវត្ថុដ៏ល្អបំផុតដែលមានសមត្ថភាពជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុង និងក្រៅប្រទេសនាពេលអនាគត ស្របតាមចក្ខុវិស័យគ្រប់គ្រងកម្រិតមធ្យមរយៈពេលវែងរបស់ BNK Financial Group «ជាក្រុមហ៊ុនហិរញ្ញវត្ថុឈានមុខគេលើពិភពលោកក្នុងតំបន់»។