សេចក្តីជូនដំណឹង

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់មេត្តាជ្រាបថា៖ ប្រសិនបើលោកអ្នកមិនពេញចិត្តនឹងសេវាកម្មណាមួយដែលផ្តល់ដោយគ្រឹះស្ថាន លោកអ្នកអាចផ្តល់ជាមតិយោបល់ ប្តឹងតវ៉ា ការមិនពេញចិត្តលើផលិតផលឬ សេវាកម្មនោះ មកគ្រឹះស្ថានយើងបានតាមរយៈការដាក់ពាក្យបណ្តឹងជា ពីររបៀបគឺ៖

បណ្តឹងផ្ទាល់មាត់ និងបណ្តឹងជាលាយលក្ខអក្សរ តាមរយៈមធ្យោ​បាយដូចខាងក្រោម៖

  • ទូរស័ព្ទមកកាន់លេខ : 087 555 267 / 087 555 652 / 087 555 901
  • បុគ្គលិកផ្នែកបម្រើសេវាអតិថិជន: 023 213 900
  • Facebook Page: BNKC Cambodia MFI PLC
  • សារអេឡិចត្រូនិច: consumer.complaint@c.bnkcapital.net
  • ឬ អាចអញ្ជើញមកកាន់ការិយាល័យទាំងអស់របស់គ្រឹះស្ថាន ដែលនៅជិតលោកអ្នកបំផុតដើម្បីដាក់ពាក្យបណ្តឹងក្នុងប្រអប់បណ្ដឹងអតិថិជនដែលដាក់បង្ហាញនៅក្បែរបញ្ជរបេឡាករ។

 

ដំណើរការបណ្ដឹងអតិថិជនត្រូវបានអនុវត្តដូចខាងក្រោម៖

  • បណ្តឹងផ្ទាល់មាត់របស់អតិថិជនទាំងអស់ត្រូវបានដោះស្រាយក្នុងអំឡុងពេល ២ថ្ងៃ នៃថ្ងៃធ្វើការ។ ក្នុងករណីបណ្តឹងផ្ទាល់មាត់នៅមិនអាចដោះស្រាយបាន អតិថិជនត្រូវធ្វើការដាក់ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរ។

  • បណ្តឹងជាលាយលក្ខណ៍អក្សរ ត្រូវបានដោះស្រាយក្នុងអំឡុងពេលមិនលើសពី ៣០ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីថ្ងៃទទួលបានពាក្យបណ្តឹង (សូមទាញយកពាក្យបណ្តឹងទីនេះ

  • គ្រឹះស្ថាននឹងជូនដំណឹងអំពីលទ្ធផលនៃការដោះស្រាយបណ្ដឹងនោះ ទៅអតិថិជនយ៉ាងឆាប់រហ័សនៅពេលទទួលបានការដោះស្រាយ ។

  • ដើម្បីទទួលបានរបៀបដាក់ពាក្យបណ្ដឹង (សូមទាញយកទីនេះ) ។

ប្រើប្រាស់សេវាហិរញ្ញាវត្ថុកាន់តែងាយស្រួល

ទាញយកកម្មវិធី BNKC MFI ឥឡូវនេះ!

លោកអ្នកអាចទាញយកកម្មវិធី BNKC MFI ពី App Store ឬ Google Play។

សូមណែនាំអំពីសេវាកម្មទូរស័ព្ទដៃ BNKC MFI Plc.