ប្រវត្តិសង្ខេប
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី ជាអតីត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេប៊ីអេសស៊ី (ខេមបូឌា) ភីអិលស៊ី ជាក្រុមហ៊ុនឯកជនទទួលខុស ត្រូវមានកំរិត និងបាន ទទួលអាជ្ញាប័ណ្ណអាជីវកម្មពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៥ ។ ប៊ីអេនខេស៊ី មានដើមទុនចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជា ចំនួន ដប់ប្រាំលានដុលា្លរអាមេរិក និង មានភាគហ៊ុន ១០០% ពីក្រុមហ៊ុន ប៊ីអេនខេ ខាប់ភីតាល់ ដែលមានការិយាល័យកណ្តាល ស្ថិតនៅប្រទេសកូរ៉េខាងត្បូង។ គោលបំណងសំខាន់របស់គ្រឹះស្ថាន ប៊ីអេនខេស៊ី គឺផ្តល់ ឱកាសការងារ និងផ្តល់សេវាកម្មហិរញ្ញវត្ថុល្អឈានមុខគេ ដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស ចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ទស្សនៈវិស័យ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី គឺផ្តល់សេវាកម្មហិរញ្ញវត្ថុល្អឈាន មុខគេ ដល់ប្រជាជនកម្ពុជា ឱ្យមានការរីកចម្រើនប្រកបដោយនិរន្តភាព។
បេសកកម្ម
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី គឺលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ពង្រឹងតម្លៃរបស់អតិថិជន បុគ្គលិក ម្ចាស់ភាគហ៊ុន និងសង្គមជាតិ តាមរយៈការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុដ៏ល្អបំផុត។
គោលដៅ
យុទ្ធសាស្រ្ត
បង្កើនសុចរិតភាព និងប្រាក់ចំនេញ
បង្កើតផលិផលដែលច្បាស់លាស់ និងពង្រីកតំបន់ទីផ្សារ
បង្កើនគុណភាពនៃទ្រព្យសកម្ម ដោយពង្រឹងការគ្រប់ហានិភ័យ