BNK Financial Group ដែលជាក្រុមហ៊ុនមេ របស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី បានរៀបកម្មវិធី សិក្ខាសាលា "2024 BNK Global Week" ដោយស្វាគមន៍បុគ្គលិកឆ្នើមក្រៅប្រទេស ពីសាខារបស់ខ្លួនសម្រាប់សិក្ខាសាលាវប្បធម៌សាជីវកម្ម។ កម្មវិធីនេះមានរយៈពេល ប្រាំថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ ថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមចំនួន ៣០នាក់ មកពី ៨ប្រទេស។ ក្នុងនោះក៏មានបុគ្គលិក ៥រូបរបស់គ្រឹះស្ថានប៊ីអេនខេស៊ីយើងផងដែរ។ គោលបំណងកម្មវិធីគឺដើម្បីលើកកំពស់មោទនភាពសម្រាប់បុគ្គលិកអន្តរជាតិ និងជំរុញការយល់ដឹងរួមគ្នាអំពីគុណតម្លៃរបស់ក្រុមហ៊ុន។ លើសពីនេះទៅទៀតកម្មវិធីនេះ ក៏បានបង្ហាញពីការគ្រប់គ្រងផ្ទៃក្នុង ការបណ្តុះបណ្តាលបទពិសោធន៍ រួមទាំងដំណើរទេសចរណ៍ដ៏សប្បាយរីករាយផងដែរ។