កិច្ចប្រជុំផែនការ និងយុទ្ធសាស្ត្រប្រចាំឆ្នាំ២០២៥ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី

កិច្ចប្រជុំផែនការ និងយុទ្ធសាស្ត្រប្រចាំឆ្នាំ២០២៥ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី


ក្រោមការរៀបចំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី កិច្ចប្រជុំផែនការ និងយុទ្ធសាស្ត្រប្រចាំឆ្នាំ២០២៥ត្រូវបានប្រព្រឹត្តទៅដោយជោគជ័យ អមជាមួយទស្សនៈវិស័យវិជ្ជមាន។ កិច្ចប្រជុំត្រូវបានប្រព្រឹត្តទៅរយៈពេល២ថ្ងែ ចាប់ពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់លោកអគ្គនាយកប្រតិបត្តិលោក “Moon Sung Jin” លោកអគ្គនាយករង “Jang Hyun Seok” ព្រមទាំងប្រធានគ្រប់នាយកដ្ឋាន ក៏ដូចជាប្រធានសាខា និងប្រធានក្រុមឥណទានទាំង១៩សាខា។


កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង បូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៤ ពង្រឹងផែនការយុទ្ធសាស្ត្រ និងកំណត់គោលដៅថ្មីសម្រាប់ឆ្នាំ២០២៥។

ក្នុងថ្ងៃទីមួយនៃសន្និបាទនេះ លោកអគ្គនាយករងបានបើកកិច្ចប្រជុំដោយការធ្វើបទបង្ហាញ ពីសមិទ្ធផលសំខាន់ៗនៃឆ្នាំ ២០២៤ ក៍ដូចជាបញ្ហាដែលនឹងត្រូវប្រឈមជាមួយគ្នានាពេលខាងមុខ។ 

ការធ្វើបទបង្ហាញរបស់ប្រធាននាយកដ្ឋាននីមួយៗបានផ្តល់ជាយុទ្ធសាស្រ្តដោះស្រាយថ្មីៗ ដែលបង្កើននូវជំនឿទុកចិត្ត និងការរំពឹងទុកវិជ្ជមានសម្រាប់ឆ្នាំនេះ។ ប្រធាននាយកដ្ឋាន បានវិភាគប្រសិទ្ធភាព និងធ្វើការពិភាក្សាអំពីគំរូជោគជ័យ និងចំណុចដែលត្រូវការកែលម្អសម្រាប់ឆ្នាំ២០២៥។ 

កិច្ចប្រជុំទាំងមូលក៏បានសង្កត់ធ្ងន់ទៅលើការបង្កើតនយោបាយអភិវឌ្ឍន៍ឆាប់រហ័ស និងវប្បធម៌រួមគ្នា ពោលគឺការធ្វើការដោយភាពចុះសម្រុង និងសាមគ្គីភាព ដើម្បីសម្របខ្លួន ជាមួយទីផ្សារបច្ចុប្បន្នដែលកំពុងតែរីកលូតលាស់ ដើម្បីកំណត់បានថា គ្រឹះស្ថានផ្តល់នូវសេវាកម្មសមស្របទៅនឹង តម្រូវការរបស់អតិថិជន និងការលូតលាស់នៅក្នុងការអភិវឌ្ឍទំនិញ និងសេវាកម្ម។

គ្រឹះស្ថានរំពឹងថាតាមរយៈ ការបង្កើតបន្ថែម និងការកែលម្អក្នុងការអនុវត្តក្នុងឆ្នាំ២០២៥នេះ នឹងនាំឱ្យមានការប្រសើរឡើងកាន់តែច្រើនទៅលើសមិទ្ធផលរបស់គ្រឹះស្ថាន ក៍ដូចជាការអភិវឌ្ឍគ្រប់វិស័យពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា។



ប្រើប្រាស់សេវាហិរញ្ញាវត្ថុកាន់តែងាយស្រួល

ទាញយកកម្មវិធី BNKC MFI ឥឡូវនេះ!

លោកអ្នកអាចទាញយកកម្មវិធី BNKC MFI ពី App Store ឬ Google Play។

សូមណែនាំអំពីសេវាកម្មទូរស័ព្ទដៃ BNKC MFI Plc.