វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ

វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ


យើងខ្ញុំមានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី បានទទួលវិញ្ញាបនបត្រ"ប្រភេទមាស"សម្រាប់ការអនុលោមតាមសារពើពន្ធពីអគ្គនាយកដ្ឋានពន្ធដារ។ វិញ្ញាបនបត្រនៃការអនុលោមតាមនេះគឺជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែង និងការលះបង់របស់បុគ្គលិករបស់យើងក្នុងការបំពេញតាមការរំពឹងទុករបស់អ្នកពាក់ព័ន្ធទាំងអស់ ព្រមទាំងគ្រឹះស្ថានរបស់យើងទាំងមូល។ នេះក៏បង្ហាញថា អាជីវកម្មបានគោរពពេលវេលាកំណត់នៃ ការដាក់ឯកសារសម្រាប់ ពន្ធប្រចាំត្រីមាស និងប្រចាំឆ្នាំ ហើយបានបង់ពន្ធគ្រប់ចំនួនត្រឹមត្រូវទាន់ពេលវេលា។ វាក៏ជាសញ្ញាបង្ហាញថាក្រុមហ៊ុនមានជំហរ និងសហការយ៉ាងខ្ជាប់ខ្ជួនជាមួយ អគ្គនាយកដ្ឋានពន្ធដារ និងអ្នកពាក់ព័ន្ធទាំងអស់។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះបុគ្គលិក អតិថិជន និងអ្នកពាក់ព័ន្ធដ៏ទៃផ្សេង ទៀតសម្រាប់ការប្តេជ្ញាចិត្ត និងការគាំទ្រ ស្របពេលដែលយើងបន្តជំរុញអាជីវកម្ម របស់យើងអោយកាន់ល្អប្រសើរ និងរីកចំរើន។ ការទទួលបានវិញ្ញាបនបត្រអនុលោមតាមច្បាប់ ពន្ធធ្វើឱ្យយើងស្ថិតក្នុងជំហររឹងមាំដើម្បីបន្តជំរុញកំណើន និងប្រាក់ចំណេញទៅថ្ងៃអនាគត។ គ្រឹះស្ថានពិតជាមានមោទនភាពដែលបានទទួលស្គាល់លើការប្តេជ្ញាចិត្តរបស់យើងចំពោះតម្លាភាព និងការអនុលោមតាមច្បាប់។ សូមអបអរសាទរចំពោះគ្រឹះស្ថាន និងបុគ្គលិកទាំងមូល!



ប្រើប្រាស់សេវាហិរញ្ញាវត្ថុកាន់តែងាយស្រួល

ទាញយកកម្មវិធី BNKC MFI ឥឡូវនេះ!

លោកអ្នកអាចទាញយកកម្មវិធី BNKC MFI ពី App Store ឬ Google Play។

សូមណែនាំអំពីសេវាកម្មទូរស័ព្ទដៃ BNKC MFI Plc.