សូមស្វាគមន៍ដំណើរទស្សនកិច្ចរបស់ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន BNK Capital

សូមស្វាគមន៍ដំណើរទស្សនកិច្ចរបស់ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន BNK Capital


យើងទាំងអស់គ្នាមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍នាយកប្រតិបត្តិនៃ BNK Capital លោក “KIM Sung Joo” និងសហការីដែលអមដំណើរ មកកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី ចាប់ពីថ្ងៃទី ២៦-២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ការចុះទស្សនកិច្ចនេះត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីបុគ្គលិកគ្រប់លំដាប់ថ្នាក់នៅការិយាល័យកណ្តាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី ក្នុងរាជធានីភ្នំពេញ និងសាខាស្រុកអង្គស្ទួល។


ក្នុងដំណើរទស្សនកិច្ចដ៏វិសេសវិសាលនេះ លោកនាយកប្រតិបត្តិ និងសហការីបានបង្ហាញនូវសេចក្តីរីករាយ និងបានរំពឹងទុកខ្ពស់ចំពោះចក្ខុវិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ហើយក៏មានក្តីសង្ឃឹមយ៉ាងមុតមាំ អំពីស្ថានភាពវិជ្ជមានដែលនឹងមកដល់នាពេលអនាគត់ដ៏ខ្លីខាងមុខនេះ។ លោកនាយកប្រតិបត្តិ និងសហការីក៏បានចូលរួមក្នុងកិច្ចប្រជុំសំណេះសំណាល និងការពិសាអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា លោក “PARK Jung Wook”  ពិភាក្សាលើ បញ្ហាសេដ្ឋកិច្ច  វិស័យហិរញ្ញវត្ថុ និងស្ថានភាពប្រឈមផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។ លោកនាយកប្រតិបត្តិបានឆ្លៀតឱកាសចុះទស្សនកិច្ចនៅសាខាស្រុកអង្គស្នួលដើម្បីសំណេះសំណាលសុខទុក្ខបុគ្គលិក និងវាយតម្លៃ ប្រតិបត្តិការការងារបច្ចុប្បន្ន។  

ក្នុងនាម “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី” ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៅប្រទេសកម្ពុជារបស់ក្រុមហ៊ុន BNK Capital យើងមានមោទនភាពក្នុងការផ្តល់សេវាហិញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា និងការត្រួសត្រាយបច្ចេកវិទ្យាមីក្រូហិរញ្ញវត្ថុក្នុងស្រុក ដោយគ្រឹះស្ថាន បានដាក់ឱ្យប្រើប្រាស់កម្មវិធីហិរញ្ញវត្ថុតាមទូរស័ព្ទដៃដែលមានឈ្នោះ “BNKC MFI” ហើយបច្ចុប្បន្នក៏កំពុងអភិវឌ្ឍលើប្រព័ន្ធ QR code សម្រាប់ការទូទាត់សងរបស់អតិថិជននៅលើកម្មវិធីនេះផងដែរ។ ការយកចិត្តទុកដាក់របស់ក្រុមហ៊ុនក្នុងការជំរុញបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ត្រូវបានពង្រឹងដោយការគាំទ្រឥតឈប់ឈរពីក្រុមហ៊ុនថ្នាក់លើគឺ “BNK Capital”។

ការគាំទ្រពី BNK Capital ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យ គ្រឹះស្ថាន ប៊ីអេនខេស៊ី ស្វែងរក និងអនុវត្តដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះ ដែលអាចបំពេញតម្រូវការអតិថិជន និងធ្វើជាឈ្នាន់ពន្លឿនសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជា។ តាមរយៈការប្រើប្រាស់ធនធាន ជំនាញ និងការណែនាំជាយុទ្ធសាស្រ្តដែលផ្តល់ដោយ BNK Capital គ្រឹះស្ថានមានកំឡាំងបន្តបេសកកម្ម ទៅមុខប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាព។ 

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី មានកិត្តិយសក្នុងការទទួលស្វាគមន៍លោក នាយកប្រតិបត្តិ និងសហការី ជាមួយការប្តេជ្ញាចិត្តក្នុងការស្តារស្ថានភាពបច្ចុប្បន្នរបស់គ្រឹះស្ថានឲ្យបានប្រសើរ មាននិរន្តរភាព និងភាពជោគជ័យនាពេលអនាគត។




ប្រើប្រាស់សេវាហិរញ្ញាវត្ថុកាន់តែងាយស្រួល

ទាញយកកម្មវិធី BNKC MFI ឥឡូវនេះ!

លោកអ្នកអាចទាញយកកម្មវិធី BNKC MFI ពី App Store ឬ Google Play។

សូមណែនាំអំពីសេវាកម្មទូរស័ព្ទដៃ BNKC MFI Plc.