BNKC (Cambodia) Microfinance Plc. ផ្តល់សេវាកម្ចីអាជីវកម្ម ដើម្បីគាំទ្រការពង្រីកអាជីវកម្ម ទុនបង្វិល ការវិនិយោគ និងតម្រូវការហិរញ្ញប្បទានផ្សេងៗសម្រាប់អាជីវកម្ម។

ការអនុម័តកម្ចីអាស្រ័យលើលក្ខខណ្ឌ និងការវាយតម្លៃឥណទានរបស់ស្ថាប័ន

អត្ថប្រយោជន៍សំខាន់ៗ
  • សេវាកម្ម - ពាក្យស្នើសុំកម្ចីនឹងត្រូវបានពិនិត្យ និងដំណើរការតាមគោលការណ៍ឥណទាន។
  • លក្ខខណ្ឌបត់បែន - អាចមានរយៈពេលរហូតដល់ ១២០​ ខែ អាស្រ័យលើគោលបំណង និងលក្ខខណ្ឌដែលបានអនុម័ត។
  • មានអាជ្ញាប័ណ្ណ និងស្ថិតក្រោមការគ្រប់គ្រង - ជាស្ថាប័នដែលទទួលបានអាជ្ញាប័ណ្ណត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា។
  • អត្រាការប្រាក់ប្រគួតប្រជែង - ចាប់ពី 0.95% ដល់ 1.50% ក្នុងមួយខែ (អាចចរចាបាន)
ព័ត៌មានលម្អិតឥណទាន

គោលបំណងកម្ចី
  • ពង្រីកអាជីវកម្ម
  • ចាប់ផ្តើមអាជីវកម្មថ្មី
  • បន្ថែមដើមទុនលើអាជីវកម្មដែលមានស្រាប់
  • គោលបំណងផ្សេងៗដែលទាក់ទងនឹងអាជីវកម្ម

រូបិយប័ណ្ណ

ប្រាក់ដុល្លា

ប្រាក់រៀល


ទំហំកម្ចី

រហូតដល់ 200,000 ដុល្លា

រហូតដល់ 800,000,000 រៀល


រយៈពេល

រហូតដល់ 10 ឆ្នាំ សម្រាប់តម្រូវការវិនិយោគ


អត្រាការប្រាក់

0.95%-1.5% (អាចចរចាបាន)


ប្រភេទទ្រព្យធានា
  • ប័ណ្ណកម្មសិទ្ធិរឹង
  • ប័ណ្ណកម្មសិទ្ធិទន់
  • បង្កាន់ដៃប័ណ្ណកម្មសិទ្ធិ (L-Map)

លក្ខខណ្ឌតម្រូវ
  • មានសញ្ជាតិខ្មែរ
  • មានអាយុចន្លោះពី 18 ដល់ 70 ឆ្នាំ
  • មានមុខរបរ ឬអាជីវកម្មស្របច្បាប់

ឯកសារតម្រូវ
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែន (ដែលមានសុពលភាព)
  • សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬសំបុត្រកំណើត/សំបុត្របញ្ជាក់កំណើត
  • លិខិតអនុញ្ញាតអាជីវកម្ម ឬ បណ្ណប៉ាតង់ (បើមាន)
  • របាយការណ៍ចំណូល-ចំណាយ
  • ឯកសារផ្សេងៗ (លក្ខខណ្ឌតម្រូវ)
របៀបដាក់ពាក្យស្នើសុំកម្ចី

សូមអញ្ជើញមកកាន់សាខាណាមួយរបស់គ្រឹះស្ថានយើងខ្ញុំហើយ​ជួប​ជាមួយប្រធានផ្នែកអតិថិជនដែល​នឹងណែនាំលោកអ្នកអំពីដំណើរការដាក់​ពាក្យ​ស្នើរសុំ ឬទាក់ទងតាមរយៈលេខទូរសព្ទ ០២៣ ២៣១ ៩០០ សម្រាប់ព័ត៌មានបន្ថែម។ លោកអ្នកក៏អាចបំពេញទម្រង់ស្នើរសុំកម្ចីដែល​មាននៅខាង​ក្រោមនេះផង​ដែរ។ ភ្នាក់ងារយើងខ្ញុំ​នឹងទាក់ទងទៅវិញ​ក្នុងកំឡុងពេល៣ថ្ងៃនៃថ្ងៃធ្វើការ។

ព័ត៍មានសំខាន់

  • ការអនុម័តកម្ចីអាស្រ័យលើការវាយតម្លៃ និងលក្ខខណ្ឌរបស់ស្ថាប័ន។
  • អត្រាការប្រាក់ រយៈពេលសង និងចំនួនកម្ចី អាស្រ័យលើលក្ខខណ្ឌដែលបានអនុម័ត។
  • មានលក្ខខណ្ឌ និងបទប្បញ្ញត្តិអនុវត្ត។
  • BNKC រក្សាសិទ្ធិក្នុងការអនុម័ត ឬបដិសេធពាក្យស្នើសុំ។