កាលពីថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី (BNKC) បានរៀបចំកម្មវិធីសប្បុរសធម៌ក្រោមប្រធានបទ «BNK Happy Sharing» នៅភូមិសាមគ្គី ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងកម្មវិធីនេះ យើងខ្ញុំបាននាំយកអំណោយមួយចំនួនរួមមាន សម្លៀកបំពាក់ ធុងសំរាម ចែកជូនបង្អូនប្រជាពលរដ្ឋ និងសាងសង់ស្នប់ទឹកដើម្បីប្រើប្រាស់ក្នុងសហគមន៍។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកជួយសម្រាលការលំបាករបស់សហគមន៍ដែលកំពុងខ្វះខាត ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ និងទំនួលខុសត្រូវសង្គមរបស់ BNKC ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងអនាម័យក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
កម្មវិធីសប្បុរសធម៌ BNK Happy Sharing នៅភូមិសាមគ្គី ក្រុងសិរីសោភ័ណ


